**អាចទេ ទន្លេសាប គឺជា សមុទ្រសាប? ជួយបកស្រាយ៖ ហេតុអ្វីបានខ្មែរហៅបឹងដ៏ធំមួយនេះថាជា ទន្លេទៅវិញ បើវាមានវិសាលភាពធំដូចសមុទ្រទៅហើយនោះ? ម្យ៉ាងទៀតម្តេចដាក់ឈ្មោះថា ទន្លេសាប បើពាក្យថា ទន្លេ ជាទូទៅមានន័យថា ទឹកសាប ទៅហើយនោះ? ឬក៏ នៅក្នុងសម័យអង្គរ ខ្មែរយើង មានទន្លេប្រៃ? តើទន្លេសាប គឺជាបឹង ដូច្នេះ ទន្លេប្រៃជាសមុទ្រ ។ ហើយបើសមុទ្រគឺត្រូវតែប្រៃហើយ ចឹងចាំបាច់ហៅទន្លេប្រៃធ្វើអី? បច្ចុប្បន្ន ជនជាតិថៃហៅ ទន្លេ គឺជាសមុទ្រ ។ តើអាចទេ មកពីខេត្តនៅជុំវិញបឹងទន្លេសាបភាគច្រើនចេះភាសាថៃ ឬហៅបឹងយើងតាមថៃ ដោយជនជាតិថៃឃើញបឹងនេះធំ ប្រៀបដូចសមុទ្រ ទើបហៅថា ទន្លេសាប ព្រោះទន្លេប្រៃរបស់ថៃ គឺសមុទ្រ។ ដូច្នេះ ពាក្យខ្មែរគួរ ប្រើសមុទ្រសាប ឱ្យត្រូវនឹងវិសាលភាពធំធេងរបស់ទឹកបឹងនេះ។ #freshwatersea #khmersea #tonlesap #cambodia (at Siem Reap Province) https://www.instagram.com/p/CqNol4urE3x/?igshid=NGJjMDIxMWI=












