**រមណីយដ្ឋាន «ទេរទឹកពុះ» នេះមិនសូវមានគេមកលេងច្រើនទេ តែខ្ញុំចង់ប្រាប់ថាត្រាំទឹកក្តៅ ដើម្បីព្យាបាលជំងឺវិញ គឺពិតជាបានផល ។ ចេញពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ ចម្ងាយប្រហែល៤៨គីឡូម៉ែត្រ យើងនឹងទៅដល់ផ្សារកំពង់ស្ពឺឆ្លងកាត់ក្រោមស្ពានអាកាសថ្មើរជើងទៅខាងលិចប្រហែល២០០ម៉ែត្រ ដល់ស្ថានីយប្រេងតេលា រួចបត់ស្តាំទៅផ្លូវជាតិលេខ៤៤ ជាង១គីឡូម៉ែត្របត់ទៅឆ្វេងដៃ ទៅខាងលិចចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់ផ្សារកន្តួត (ទីរួមស្រុកឱរ៉ាល់)។ បន្ទាប់មកបន្តដំណើរតាមផ្លូវលំទៅលិចទៀតចម្ងាយប្រហែល២៦គីឡូម៉ែត្រ និងទៅដល់តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ «ទេរទឹកពុះ» ដែលជាកន្លែងទឹកពុះល្បី នេះហើយ ហើយកុំភ្លេចត្រាំទឹកក្តៅព្យាបាលជម្ងឺបាន។ #jacozi #tetouekpus (at ទេរទឹកពុះ កំពង់ស្ពឺ) https://www.instagram.com/p/CimMTdErnaV/?igshid=NGJjMDIxMWI=










