<គិតត្រូវ> មានរឿងមិនតិចទេ ដែលមនុស្សម្នាក់អាចត្រូវគិតប្រចាំថ្ងៃ ដែលពេលខ្លះវាច្រើនរហូតដល់គិតមិនចេះអស់។ តើគាត់ពិតជាត្រូវគិតរឿងទាំងអស់នោះ? ហើយគាត់រាល់ចម្លើយឬទទួលបានលទ្ធផលពីការគិតរបស់គាត់ដែលត្រឹមត្រូវបំផុត? រាល់វិនាទីដែលយើងយករឿងអ្វីមួយមកគិតគឺយើងបានកំពុងតែប្រើអាយុរជីវិតរបស់យើងមកប្តូរ។ ប្តូរត្រង់ណា? គឺពេលវេលាដែលយើងបានចំណាយនេះឯង។ ភាពសម្បូរបែបនិងការមិនចេះរីងស្ងួតនៃបញ្ហាដែលគ្មានដែនកំណត់ បានក្លាយជាសក្ខីភាពបញ្ជាក់ថា ពេលវេលាដែលយើងមានមិនអាចគ្រប់គ្រាន់សម្រាប់គិតរឿងច្រើនអនេកលើលោកនេះទេ គួរគិតរឿងដែលចាំបាច់តែប៉ុណ្ណោះ ហើយយើងមានសិទ្ធធំជាងគេក្នុងការជ្រើសរើស។ រឿងខ្លះតូចទេ តែបើគិតវាទាន់ពេលវានឹងបង្ការគ្រប់បញ្ហានានា រឿងខ្លះមើលទៅជាដើមចម តាមពិតវាជាលទ្ធផលនៃបញ្ហាមិនមែនឬសគល់ ទោះដោះស្រាយយ៉ាងណាក៏នៅតែកើតមានជាថ្មី កាន់តែស្មុគ្រស្មាញ រីឯរឿងខ្លះសាមញ្ញ តែបើបានគិតគូរដោះស្រាយវាបែជាធ្វើឱ្យស្ថានភាពតានតឹងក្លាយជាធូរស្បើយដោយងាយទៅវិញ។ មិនចាំបាច់ខ្វល់ថាគ្មានអ្វីត្រូវគិតនោះទេ យល់ល្អគួរគិតថាតើយើងត្រូវគិតរបៀបណា? របៀបណាគឺសំដៅលើការប្រើ វិធីសាស្ត្រណា ក្របខ័ណ្ឌអ្វី ទស្សនៈអ្វីខ្លះ និង ចំណេះដឹងនានាដើម្បីយកមកគិតលើកិច្ចការណាមួយឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព។ គួរផ្តោតពេលវេលារៀនរបៀបគិត ប្រសើរជាងការចំណាយពេលទាំងដុលទៅគិតគ្រប់រឿងដោយទទឹងទទែង គ្មានក្បួន។ #Leanghong #SROMAIPlus (at KARE) https://www.instagram.com/p/Ck3KmOly-04/?igshid=NGJjMDIxMWI=











